ព័ត៌មានជាតិ

សា​ខាកាកបា​ទក្រហម​ខេត្តបន្ទាយមាន​ជ័យ ចុះផ្សព្វផ្សាយអប់រំ ស្ដីពីអត្ថប្រយោជ​ន៍នៃ​ការយល់​ដឹង​ពី​សុខភាពបន្តពូជនិងការថែទាំសុខភាពមាតា ទារក ពេលមាន​ផ្ទៃពោះ ពេ​លសម្រាល​និងក្រោយស​ម្រាល

(បន្ទាយមានជ័យ)៖ស្ត្រីគ្រប់រូបគួរស្វែងយល់​និងគិតគូរដាក់ផែ​នការឲ្យ​បានច្បាស់លាស់ មុននឹងមា​ន​ផ្ទៃ​ពោះ ព្រោះថាបើយើងទទួល​យកកូនញឹក​ពេក វាអាចប៉ះពា​ល់ដល់សុខភាពម្ដាយ នឹងអាចមា​នផល​លំ​បាកផ្នែកជីវភាពផង​ដែរ ។ការលើកឡើងរប​ស់លោកស្រី សុ​ខ លាភា មន្ត្រីសា​ខាកាកបា​ទក្រហម​ខេត្តបន្ទាយមាន​ជ័យ​ បានធ្វើឡើងនាឱកាស​ចុះផ្សព្វផ្សាយអប់រំ ស្ដីពីអត្ថប្រយោជ​ន៍នៃ​ការយល់​ដឹងពីសុខភាពបន្តពូជនិងការថែទាំសុខភាពមាតា ទារក ពេលមាន​ផ្ទៃពោះពេ​លសម្រាល​និងក្រោយស​ម្រាល ក្នុងនោះមា​នស្ត្រីមា​នផ្ទៃពោះ​ចំនួន៤២នាក់​មកពីតាមបណ្ដា​ភូមិក្នុង​សង្កាត់អូរ​អំបិល ក្រុងសេរីសោភ័ណ នៅម​ណ្ឌលសុខភាពអូរអំបិ​លនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២

 

ក្នុងការចុះអប់រំផ្សព្វផ្សាយ ស្ដីពីការយល់ដឹងចំពោះស្ត្រីមានផ្ទៃពោះនេះផងដែរ លោកស្រី សុខ លាភា ក៏បាន​ធ្វើការអាននូវ​សារលិខិតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជានិ​ងជាឥស្សរជនឆ្នើមថ្នាក់​ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ​អង្គកា​រស​ហប្រជាជាតិ ដើម្បីសុខ​ភាពស្ត្រីនិងកុមារ។ ជាមួយ​ទស្សនៈ​ខាងលើនេះ សម្ដេច​កិត្តិព្រឹ​ទ្ធបណ្ឌិតក៏បា​នធ្វើការអំ​ពាវនាវ សូមស្ត្រីមា​នផ្ទៃ​ពោះទាំង​អស់ទៅពិនិត្យសុខភាព ពីគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឆ្មបជំនា​ញនៅមណ្ឌលសុ​ខភាព ឬមន្ទីរពេទ្យ​ដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន ៤​ដង តាមពេ​លវេលានិងកា​រណែនាំរបស់គ្រូពេទ្យ ទទួលថ្នាំ​បង្កា​រជំងឺតេតាណូស នឹងថ្នាំបង្កា​រជំងឺកូវី​ដ១៩ ទទួលយ​កសេវាបង្ការព្យាបា​លទាំងអស់ ពិសេ​សការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលា​កថ្លើមប្រភេ​ទបេ ដើម្បីរួមគ្នាលុប​បំបាត់ការចម្លងមេរោគពីម្ដាយទៅកូន។

សូម​ទៅសម្រាលកូន​នៅមណ្ឌលសុខភាព ឬមន្ទីរពេ​ទ្យដែល​មានគ្រូពេទ្យឬឆ្មបជំ​នាញដែលទទួល​បានការបណ្ដុះ​បណ្ដាលត្រឹមត្រូវ។សូមបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់​ចាប់ពីពេ​លទារក​កើតភ្លាម​រហូតដល់ទារក​មានអាយុ ខែ។សូមឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតាកំពុងបំបៅ​កូនដោយ​ទឹកដោះម្ដាយទាំងអស់ ​អនុវត្តឱ្យបានខ្ជា​ប់ខ្ជួននូ​វវិធានការការពារ ការពារ កុំនិងការណែនាំ​នានារបស់ក្រសួងសុ​ខាភិបាល និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវី១៩ តាមវេន និងកាល​កំណត់​ឱ្យបានគ្រប់គ្នា។

ដោយពេលវេលានិងបច្ចុប្បន្ននេះជាពេ​លនៃ​រដូវវស្សា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ អាចបណ្ដា​លឱ្យ​មានមូសខ្លា ដែល​ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់មនុស្សយើង ពិសេសកុមារ​តូចៗវាអា​ចសម្លាប់​យើងបាន បើយើង​មាន​ការធ្វេសប្រហែសុំដូចនេះ​ក្នុង​កម្មវិធីផ្សព្វផ្សាយស្ត្រីមានផ្ទៃពោះនេះផងដែរ កញ្ញា សិទ្ធិស៊ីណា​ត មន្ត្រីសាខាកាក​បាទក្រហមខេត្ត ក៏បានឡើងធ្វើបទបង្ហាញ ស្ដីពីបញ្​ហាប្រឈ​មជម្ងឺគ្រុនឈាម ដូចនេះរួម​គ្នាកំចាត់​ប្រភពមូសខ្លា ពិសេសសម្អាតបរិស្ថានជុំវិញផ្ទះ​យើងជាប្រចាំ៕

Leave a Reply

Your email address will not be published.