(បន្ទាយមានជ័យ)៖លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក នៅព្រឹកថ្ងៃទី១៤ ខែ កក្តដា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងថ្លែងអំណអរគុណ ដល់សមាជិក សមាជិការ សាខាបក្សឃុំ/ភូមិ នៅឃុំផ្គាំ ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំផ្គាំ ស្រុកស្វាយចេក ដោយមានការចូលរួមពី លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុកស្វាយចេក លោក ចាប សុផាប្ញទ្ឋិ ប្រធានក្រុមការងារចុះជួយឃុំផ្គាំ លោក.លោកស្រីប្រធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយឃុំ/ភូមិផ្គាំជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ចំពោះសមាជិក សមាជិការបក្សទាំងអស់ និងថ្លែងនូវអំណអរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងការងារចុះជួយឃុំផ្គាំ ដែលតែងតែខិតខំ គ្រប់សកម្មភាពការងារចុះមូលដ្ឋានទទួលបានការគាំទ្រ និង សូមបន្តធ្វើការងារនេះបន្តទៀត ពិសេសត្រូវផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ។
ទន្ទឹមគ្នានោះ លោក សិទ្ធិ ឡោះ ក៏បានជូនវត្ថុអនុស្សាវរីយ៍កំដរដៃ មានដូចជាសារ៉ុង ចំនួន ២,៥១០ សារ៉ុង សម្រាប់ចែកជូន និងថវិកា ជូនសមាជិក សមាជិការបក្សឃុំភូមិទាំងអស់ផងដែរ ៕