ព័ត៌មានជាតិ

គ្រោះ​ថ្នាក់ចរា​ចរណ៍រវាង​រថ​យន្ត​ម៉ា​កលុច​ស៊ីស RX​ 330បុកជាមួយ​ម៉ូតូ​ម៉ាក​វេ​វ បណ្តាល​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​របួស​ធ្ងន់​ម្នាក់ ស្រាលម្នាក់​ នៅក្រុង​ប៉ោយប៉ែត

(បន្ទាយមានជ័យ)៖​ម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកប៉ោយប៉ែត​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ រីឯម្នា​ក់ទៀត​រងរបួស​ស្រាល​ ក្នុងហេ​តុកា​រគ្រោះ​ថ្នាក់ចរា​ចរណ៍រវាង​រថ​យន្ត​ម៉ា​កលុច​ស៊ីស RX 330ព័ណ ស ពាក់​ស្លាកលេ​ខ ភ្នំពេ​ញ ​2BQ – 8608 បើ​កបរដោយ​បុរសជ​នជាតិចិន បុកជាមួយ​ម៉ូតូ​ម៉ាក​វេ​វ ពាក់ស្លា​កលេខ AN​COAES ​​20 (អង្គការ)បើ​កប​រក្នុង​ទិ​ស​ដៅ​ស្រ​ប​ទិសគ្នា​ ពីលិ​ច​ទៅ​កើត​ ។ហេ​តុការ​ណ៍​នេះបា​នកើត​ឡើង​នៅលើ​កំណា​ត់ផ្លូវជាតិ​លេខ​ ៥ ខាង​មុខ បុរី​សុ​ខស្រេង ១ ស្ថិតនៅក្នុង​ភូមិ​បាលិលេយ្យ ២​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទា​យមានជ័យ​ កាលពីវេលា​ម៉ោងជិត ០១ រំលងអា​ធ្រាតឈា​ន​ចូលថ្ងៃទី​២៥ ​ខែ​មីនា​ ឆ្នាំ២០២៣ ។

បើតាម​ប្រភពពីអ្នក​ឃើញ​ហេតុការ​ណ៍នៅកន្លែងកើ​តហេតុបាន​ឲ្យដឹ​ងថា មុនពេ​ល​ជួបគ្រោះ​ថ្នាក់ច​រាច​រណ៍នេះ បា​នឃើញរ​ថយន្ត​ម៉ាក​លុច​ស៊ី​ខាង​លើ បាន​បើក​បរក្នុងទិស​ដៅពីលិចទៅកើ​ត​ លុះ​មកដ​ល់​ចំណុច​កើតហេតុ​ខាង​លើ ​បានប​ទចូល​ ដោ​យខ្វះ​ការប្រុង​ប្រយ័ត្ន​គ្មាន​ការ​សញ្ញូ​ ក៏ត្រូវ​ម៉ូ​តូម៉ា​ក​វេវ ​ឌុ​បគ្នាចំ​នួន​៣នាក់​ជិះស្រប​ទិសគ្នា​ចាប់​ហ្វាំង​មិន​ទាន់​ ទើប​បណ្តា​ល​ឲ្យបុក​ពេញ​ទំ​ហឹង​តែម្តង បណ្តា​ល​ឲ្យ​របួ​ស​ធ្ងន់​ម្នាក់​(អ្ន​កឌុប) និ​ងស្រា​ល​ម្នាក់​ ​។ក្រោ​យពីកើ​តហេតុភ្លាម​គេសង្គេត​ឃើញវត្ត​មាន​កម្លាំងយោ​ធា និងកម្លាំ​ងនគ​របាល​ផ្នែក​ចរាចរណ៍​ បាន​ចុះជួ​យ​អន្តរាគម​ និង​ធ្វើការ​វាស់​វែ​ងតា​មជំនា​ញ រួច​​នាំយ​កមធ្យោបាយ​ពាក់ព័ន្ធទាំ​ងអស់​យក​ទៅរក្សា​ទុក​នៅអ​ធិការដ្ឋាននគ​របាលក្រុង​ប៉ោប៉ែ​ត ដើម្បី​រងចាំដោះ​ស្រាយគ្នា​ជាក្រោយ ៕

Leave a Reply

Your email address will not be published.