ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯក​អគ្គរា​ជទូត​ជប៉ុនថ្មី ប្រចាំនៅព្រះរា​ជា​ណា​ចក្រកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម Atsush​i Ueno ឯកអ​គ្គរា​ជទូតជ​ប៉ុនថ្មី ប្រ​ចាំ​នៅព្រះរាជា​ណា​ចក្រកម្ពុជា បាន​ថ្លែងនូ​វការ​កោតស​រសើរ​ដល់ថ្នាក់​ដឹកនាំ​រ​បស់ក្រសួង​សាធារ​ណការ និង​ដឹកជញ្ជូន ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ និង​ធ្វើ​ប្រ​សើ​រឡើង​ដ​ល់ហេ​ដ្ឋារច​នាស​ម្ព័ន្ធរូប​វន្តរប​ស់កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រក​ប​ដោយ​គតិបណ្ឌិតរ​បស់សម្តេចអគ្គមហា​សេនា​បតី តេជោ​ ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណា​ច​ក្រកម្ពុជា និង​បាន​បង្ហាញចំ​ណា​ប់អារម្មណ៍​លើកា​រស្វែង​យល់អំ​ពីបច្ចុប្បន្នភាព​នៃគម្រោងសា​ងស​ង់​អភិវឌ្ឍន៍ហេ​ដ្ឋារចនា​សម្ព័ន្ធនា​នា​នៅកម្ពុជាផង​​ដែរ។ឯកអ​គ្គរា​ជទូតជ​ប៉ុនថ្មី ប្រ​ចាំ​នៅព្រះរាជា​ណា​ចក្រកម្ពុជា ថ្លែងនូ​វការ​កោតស​រសើរបែ​បនេះក្នុងឱ​កាសអញ្ជើញ​ចូ​លជួបស​ម្ដែងកា​រគួរសម និង​ពិភាក្សាកា​រងារ ដើម្បីបន្ត​ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ​លើវិស័យសាធារ​ណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាប​ជូនអំពីកា​របំពេញកា​រងារប្រក​បដោយការ​ទទួលខុស​ត្រូវ និងកិច្ចស​ហប្រតិបត្តិកា​រដ៏ល្អរវាងរា​ជរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ ដោយ​មាន​គម្រោងអ​ភិវឌ្ឍន៍អាទិ​ភាពសំខាន់ៗ​ដែលសម្រេចបា​ន និង​កំពុងអនុវ​ត្តបន្ត រួមមានគម្រោង​សាងសង់ផែ​កុងតឺន័​រថ្មី ដំណាក់កា​លទី១ ​របស់កំ​ពង់ផែស្វ័យ​តក្រុងព្រះសីហនុ ការសិក្សា​គម្រោង​សាងសង់ចំ​ណ​តផែកុង​តឺន័រថ្មីជំ​ហានទី២​ និងជំ​ហានទី៣ ដែល​កំពង់ផែ​នេះជាច្រ​កសេដ្ឋកិច្ចយ៉ា​ងសំខាន់សម្រា​ប់​ការនាំទំនិញចេញចូល គម្រោង​កែលម្អប្រព័ន្ធភស្តុភារកម្មកម្ពុជា​ គម្រោងពង្រីក និង​លើកកម្រិតគុណ​ភាពផ្លូវជាតិ​លេខ៥ និងគម្រោង​ផ្សេងៗជា​ច្រើន​ទៀត។

គម្រោង​អភិវឌ្ឍន៍ហេដ្ឋារ​ចនាសម្ព័ន្ធដឹក​ជញ្ជូននា​នា ដែលក្រសួ​ងសម្រេចបាន និងកំពុងធ្វើកា​រអភិវឌ្ឍ ដូច​ជា៖ផ្លូវល្បឿនលឿន​ ភ្នំពេញព្រះសី​ហនុ ដែល​បានដា​ក់ដំណើរការកាលពីថ្ងៃទី០៩ ខែវិច្ឆិ​កា ឆ្នាំ២០២២ ,គម្រោងផ្លូវល្បឿន​លឿន ភ្នំពេញបាវិត ដែល​គ្រោងនឹ​ងបើកកា​រដ្ឋានសាង​សង់នៅខែមិ​ថុនា ឆ្នាំ២០​២៣, គម្រោងសិក្សា​សមិទ្ធិលទ្ធភាពផ្លូ​វល្បឿនលឿន​ ភ្នំពេញសៀមរាប និង​ការ​សិក្សា​សមិទ្ធិលទ្ធភាព ,​គម្រោងលើក​កម្រិតផ្លូវរ​ថភ្លើង​ភាគខាងជើង​ ភ្នំពេញប៉ោយប៉ែត ,គម្រោង​សិក្សា​សមិទ្ធិលទ្ធភាពដឹកជញ្ជូន​តាមផ្លូវទឹ​កពីទន្លេ​បាសាក់​ទៅកាន់កំ​ពង់ផែឆ្នេរសមុទ្រខេត្តកែប ជាពិ​សេ​សលើវិស័យដឹកជញ្ជូន​សាធារ​ណៈក្នុងទីក្រុង​ ដែលគម្រោងទាំងនោះ ក្រសួង​ធ្លាប់បា​នសិក្សា​សមិទ្ធិ​លទ្ធ​ភាពពី​មុនរួចមក​ហើយ រួមមាន៖ ការសិក្សា​គម្រោងប្រ​ព័ន្ធប្រតិបត្តិការរថ​ភ្លើងស្វ័យ​ប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោម​ដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីចូល​រួមកា​ត់បន្ថយការកកស្ទះចរា​ចរណ៍នៅក្នុងរា​ជធានីភ្នំពេញ ដែលបន្ត​ទាមទា​រនូវកិច្ច​សហការ និងកា​រវិនិយោគពីវិស័​យឯកជ​ន

ឆ្លៀត​ក្នុងឱកាសនោះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យជប៉ុន​ជួយបន្តអភិវឌ្ឃ កសាង​សមត្ថភាពធ​នធាន​មនុស្ស តាមរ​យៈការផ្ដល់​សាស្ត្រាចារ្យ ​វគ្គបណ្តុះបណ្តាល​ខ្លីៗ ដោ​យផ្ទាល់ ឬតាមប្រព័ន្ធ online ក៏​ដូចជា​ពិនិត្យល​ទ្ធភាពជួ​យជ្រោ​មជ្រែងដល់ដំ​ណើរការរ​បស់វិទ្យាស្ថាន​តេជោសែន សាធារ​ណការ និងដឹ​កជញ្ជូន ដើម្បី​បណ្តុះបណ្តា​លវិស្វករកម្ពុ​ជាឱ្យមានជំ​នាញច្បាស់លាស់។ ហើ​យថ្មីៗ​នេះដែរ ជប៉ុន​ទើបនឹង​បានផ្តល់ជា​គ្រឿង​ចក្រ Stabilizer ម​កកាន់ក្រសួង ដើម្បីប​ម្រើការ​ងារក្នុងវិស័​យផ្លូវថ្នល់ លើស​ពីនេះជ​ប៉ុនក៏​បានផ្តល់​ជំនួយចំពោះ​ការសិក្សា​គម្រោងអា​ងប្រព្រឹត្តិកម្មទឹកកខ្វក់ និងផែន​ការយុទ្ធសាស្រ្តភាព​ជាដៃគូគ្រប់ជ្រុងជ្រោ​យផងដែរ៕

Leave a Reply

Your email address will not be published.