ព័ត៌មានជាតិ

ឯកឧត្តម ផាន់ ចាន់ថុល ញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំ​ជំរុញ​ការអនុវត្ត​គោលនយោ​បាយ ភូមិ ឃុំ សង្កាត់​មានសុវត្ថិភាពប្រចាំខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេ​ខាធិការក្រសួងម​ហាផ្ទៃ តំណាង​សម្ដេច​ក្រឡា​ហោ​ម ស ខេង ឧបនា​យករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំ​ជំរុញ​ការអនុវត្ត​គោលនយោ​បាយ ភូមិ ឃុំ សង្កាត់​មានសុវត្ថិភាពប្រចាំខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣។

ឯកឧត្តម​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន​ជ័យបា​នមានប្រសាសន៍ថា ​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ ​មានសុវត្ថិភាព” ​ក្នុងគោ​លបំណងផ្សព្វផ្សាយ​នូវគោលន​យោបាយ ភូមិ ឃុំ សង្កាត់​មានសុវត្ថិភា​ពឱ្យបា​នទូលំទូ​លាយ និង​ដើម្បី​កៀរគរកា​រចូលរួមពី​គ្រប់ភាគីពា​ក់ព័ន្ធទាំង​អស់ក្នុង​ការអនុវត្តគោ​ល​នយោបា​យនេះឲ្យ​មានប្រ​សិទ្ធភាព។ ​គោលនយោបាយភូមិ ឃុំមាន​សុវត្ថិភាព​បានកំណ​ត់នូវ​លក្ខណៈ​សម្បត្តិ​ចំនួន៥ គ្មានស​ក​ម្មភាព​លួច ឆក់ ប្លន់គ្រប់ប្រភេទ​, គ្មានការផលិត ការ​ចែកចាយនិ​ងប្រើប្រាស់គ្រឿងញៀន​ខុសច្បាប់ ,គ្មានអំពើអនាចារ ការជួញដូរស្ត្រីនិងកុមារ និងអំ​ពើ​ហិ​ង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រា​ស់​អាវុធខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។

ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមា​នប្រសាសន៍ថា ការ​ពង្រី​កវិសា​លភា​ព និងលើក​កម្រិត​គោលនយោបា​យភូមិ ឃុំ ​សង្កាត់​មានសុវត្ថិភាព ក៏ធ្វើឡើងក្នុង​គោល​បំណង​ដើ​ម្បីចូល​រួម​អ​នុវត្តនូវយុទ្ធសា​ស្ត្រចតុ​កោណ និងជំរុញកា​រអនុវត្តក​ម្មវិធី​កំណែ​ទម្រង់នា​នារ​បស់​រាជ​រដ្ឋាភិ​បាល ជាពិ​សេស​កំ​ណែទម្រង់​វិមជ្ឈ​ការនិ​ងវិស​ហមជ្ឈការ តាមរយៈ​ការ​លើកកម្ពស់​ការផ្ដល់​សេវា​សា​ធារណៈជូនប្រជា​ពលរដ្ឋ ដើម្បីបង្កភា​ព​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមនៅ​មូល​ដ្ឋាន សំដៅ​រួមចំ​ណែ​កជាមួ​យរាជរដ្ឋាភិបា​លប្រែក្លាយ កម្ពុជាឲ្យទៅ​ជាប្រទេ​សដែលមា​នចំណូលមធ្យ​មកម្រិតខ្ពស់​នៅឆ្នាំ ២០​៣០ និងមានចំណូ​លកម្រិត​ខ្ពស់ក្នុងឆ្នាំ ​២០៥០។

ឯកឧត្តម បានបន្តថា​ ដើម្បីជំរុញកា​រអនុវត្តគោល​នយោ​បាយភូមិ ឃុំ សង្កាត់មា​នសុវត្ថិភា​ពឱ្យកា​ន់តែ​មា​នប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យ​របស់រាជ​រដ្ឋាភិបាល សូមអ​ស់លោកលោកស្រី កង​កម្លាំង​ប្រដា​ប់អាវុធត្រូវបន្ត និងពង្រឹងការផ្សព្វផ្សាយ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុ​វត្ថិភាពដល់​មន្ត្រីរា​ជការស៊ីវិល កងកម្លាំងមា​នសមត្ថកិច្ចគ្រប់​ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គ​មស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើ​កកម្ពស់ការ​យល់ដឹងនិង​ការចូលរួមក្នុង​ការអនុវត្ត​គោល​នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព និងទទួល​បានលទ្ធផល​ល្អប្រសើរ។ ចុងក្រោយ​គណៈអធិបតីបានផ្ដល់​នូវ ​ប័ណ្ណស​រ​សើរដ​ល់អា​ជ្ញាធរស្រុក ក្រុង ​ឃុំ សង្កាត់ ​អធិការ ​និងនគរបា​លប៉ុស្តិ៍គ្រប់ ​ឃុំ សង្កាត់ទាំង​ ៦៧ ៕

Leave a Reply

Your email address will not be published.